វីធីសាស្ត្រ កសិកម្ម » ការដាំដំណាំស្រូវ » មមាចត្នោតលើដំណាំស្រូវ

១. លក្ខណៈទូទៅ
          មមាចត្នោត​ កើតមានឡើងនៅលើស្រែដែលប្រើប្រាស់ប្រព័ន្ធស្រោចស្រព និងស្រែដែល​​ទទួលរបបទឹកភ្លៀង ។ វាអាចកើតមានច្រើនបំផុត នៅពេលដែលមានការប្រើប្រាស់ថ្នាំពុល​កសិកម្មមិនបានសមស្របទៅតាមបច្ចេកទេសណែនាំ ។ វាចាក់បញ្ចូលពងជាកញ្ចុំទៅក្នុងជាលិការ​ស្រទបស្លឹក និងនៅលើទ្រនុងស្លឹក ។
 
២. លក្ខណៈរូបសាស្រ្ត
  • ពងៈ ជាចង្កោម(រាងដូងស្និតចេក ៧-៨ពង សំបុកពងមានពណ៌ត្នោតអុចមូល) ស្ថិតនៅ​ក្នុងជាលិកាស្រទាបស្លឹក និងនៅលើទ្រនង់ស្លឹក ហើយានពណ៌លឿងព្រលែត ។ ពងត្រូវ​ការ​រយះពេល ៧-៩ថ្ងៃ ដើម្បីញាស់ ។
  • កូនៈ កូនទើបញាស់មានពណ៌ត្នោតខ្ចី ហើយមានការវិវឌ្ឍន៍រូបរាងចំនួន ៥ដង ក្នុងរយៈ​ពេល ១៣-១៥ថ្ងៃ មុនក្លាយជាមេ ។
  • មេចំណាស់ៈ មានពណ៌ត្នោតចាស់
វដ្តជីវិតរបស់មមាចត្នោតមានរយៈពេល ៣៥ថ្ងៃ ។ ពេលពេញវ័យ​ មមាចត្នោតញីបង្កាត់ជា​មួយមមាចត្នោតឈ្មោល រួចពងរហូតដល់វាងាប់ ។ មមាចត្នោតញីមួយៗអាចពងបានរហូតដល់ ៥០០ពង ។
  • មមាចពេញវ័យៈ  មានរយៈពេល ១២-១៥ថ្ងៃ
  • ពងៈ                មានរយៈពេល ៧-៨ថ្ងៃ ទើបញាស់
  • កូនៈ                មានរយៈពេល ១៣-១៥ថ្ងៃ
៤. ដំណាក់កាលបំផ្លាញ
  • បំផ្លាញតិចតួចៈ នៅដំណាក់កាលសំណាបរហូតដល់ដំណាក់កាលស្រូវបែកគុម្ព ។
  • បំផ្លាញខ្លាំងៈ    នៅដំណាក់កាលស្រូវកំណកំណើតកួររហូតដល់ដំណាក់កាលស្រូវ​ចេញផ្កា​ ។
៥. ការបំផ្លាញ ការបំផ្លាញដំណាំស្រូវរបស់មមាចត្នោតមានពីរបែបគឺ​ ទីមួយជញ្ជក់យក​
រុក្ខរសពីដើមស្រូវរហូតដល់ដើមស្រូវខ្សោះខ្លោចងាប់ (កសិករនិយមហៅថា ក្រាភ្លើង) និងទីពីរ​គឺជាភ្នាក់ងារចម្លងជម្ងឺវីរុសពីរគឺ ជម្ងឺតឿស្មៅ និងជម្ងឺតឿរួញស្លឹក ។
ជាទូទៅមមាចត្នោតច្រើតែបំផ្លាញដំណាំស្រូវធ្ងន់ធ្ងរដោយជញ្ជក់យករុក្ខរសតែប៉ុណ្ណោះ ។
ចំពោះជម្ងឺតឿស្មៅ និងតឿរួញស្លឹកភាគច្រើនកើតមានលើគុម្ពមួយចំនួនតូប៉ុណ្ណោះ ។
៦. វិធានការការពារ និងំចាត់
        ៦.១​ វិធានការគ្រប់គ្រង និងការអនុវត្តន៍ការដាំដុះ
  • អនុវត្តន៍ការដាំដុះឲ្យបានដំណាលគ្នា និងធ្វើស្រែតែ ២ដង​ក្នុង១ឆ្នាំ ដោយទុកពេលឲ្យ​ដីស្រែទំនេរ
  • ភ្ជួរកប់គល់ជញ្រ្ចាំង និងកាកសំណល់រុក្ខជាតិទៅក្នុងដី
  • ជ្រើសរើសពូជស្រូវដែលធន់នឹងមមាចត្នោត
  • ថ្នាលសំណាបត្រូវស្ថិតនៅឲ្យឆ្ងាយពីបន្លឺភ្លើង ករណីប្រើប្រាស់អន្ទាក់ភ្លើងត្រូវធ្វើឲ្យស្របពេលគ្នា
  • បង្ហូរទឹកចេញ (ឬពន្លិចទឹក) ពីស្រែរយៈពេល ៣-៤ថ្ងៃ ក្នុងអំឡុងពេលមានការ ចាប់ផ្តើម​រាតល្បាត ឬបំផ្លាញលើកដំបូង (ដំណា់កាលលូតលាស់)
  • ប្រើប្រាស់ជីអ៊ុយរ៉េឲ្យបានសមស្រប
  • ចិញ្ចឹមត្រីក្នុងស្រែ ឬលលែងទាឲ្យចូលស៊ីមមាចត្នោត
  • ពន្លិចទឹកក្នុងស្រែ រួចប្រើស្បៃមុង អូសប្រមូលមមាចត្នោតយកទៅកំទេចចោល​ ។
៦.២ សត្រូវធម្មជាតិ
មានពពួកប៉ារ៉ាស៊ីត និងសត្វរំពារដូចជា​ រុយ ស្រមោច កន្ទំរុយ ស្រឹងទឹក ស្រឹងគោក ខ្មូតដី
អណ្តើកមាស មេអំបៅ ពីងពាង...។ល។ ពួកសត្វទាំងនេះវាចាប់ស៊ីពង កូន និងធ្វើប៉ារ៉ាស៊ីតទៅ​លើពពួកមមាចត្នោត ។
៦.៣ ការត្រួតពិនិត្យ
ក.  ប្រើកន្រ្តកបក់សត្វល្អិត ដើម្បីមើលវត្តមានសត្វល្អិត
ខ.  ពិនិត្យមើលគុម្ពស្រូវថា​តើមានៈ
  • វត្តមាននៃមមាចត្នោត ឬទេ?
  • ដើមស្រូវផ្នែកគល់មានដុះផ្សិត ឬទេ?
  • ស្លាកស្នាមនៃសំណាកមមាចត្នោត ឬទេ?
  • ពីងពាងធ្វើសំណាញ់ច្រើន ឬទេ?
  • ការលូតលាស់ខ្សោយ ឬចេញអុតលើស្លឹក ឬទេ?
ការប្រើប្រាស់ថ្នាំកសិកម្មជាជំរើសចុងក្រោយបង្អស់ក្នុងការកំចាត់មមាចត្នោតៈ
  • ប៊ុយប្រូហ្វេហ្សិន (buprofesin ឬ Butyl 10WP ឬ Applaud 10WP) ប្រើថ្នាំ ៤០ក្រាម លាយទឹក ១៦លីត្រ សំរាប់បាញ់លើផ្ទៃដី ៤០០ម (ឬ១គក្រ/ហិចតា)
  • ហ្វេណូប៊ុយកាប (Fevnobuykab ឬ Bacide 50EC) ប្រើ ៤០-៦០មីលីលីត្រលាយទឹក​១៦លីត្រ បាញ់លើផ្ទៃដី ៤០០ម
  • អូស៊ីន​(Osfen 20WP= ឬ dinotefuran) ប្រើ ៦,៥ក្រាម លាយទឹក ១៦លីត្រ សំរាប់​បាញ់លើផ្ទៃដី ៥០០ម
  • តែ្របុង (Trebon 10EC) ប្រើ ១,៥០លីត្រ/ហិចតា ។
(ដើម្បីសុវត្ថិភាព និងជាប្រយោជន៍របស់លលោកអ្នក សូមប្រើប្រាស់តែថ្នាំកសិកម្ម​ដែល​បាន​ចុះបញ្ចីកា និងអនុវត្តន៍ឲ្យបានត្រឹមត្រូវតាមការណែនាំក្នុងស្លាកសញ្ញា)
៦​ ៤វិធីសាស្រ្តប្រើប្រាស់ឈុតជីបំប៉ន PN លើដំណាំស្រូវ
 
. វិធីប្រើប្រាស់ជី PN សំរាប់ត្រាំគ្រាប់
  • មេជី ៥ម.ល
  • មេថ្នាំបណ្តេញសត្វល្អិត ៥ម.ល
  • មេអ័រម៉ូន ៥ម.ល
  • ទឹក ៥លីត្រ
លាយបញ្ចូលគ្នាឲ្យសព្វត្រាំគ្រាប់ ៦-១២ម៉ោង ។
. វិធីប្រើប្រាស់ជី​ PN លើសំណាប
ស្រោចលើកទី១ ក្រោយសាបបាន ៧ថ្ងៃ
  • មេជី ១ គំរប
  • មេថ្នាំបណ្តេញសត្វល្អិត ១ គំរប
  • មេអ័រម៉ូន ១ គំរប
  • ទឹក ១០លីត្រ
លាយចូលគ្នាឲ្យសព្វស្រោចលើកូនដំណាំ ១សប្តាហ៍ ម្តង
. វីធីប្រើជី PN​​ លើស្រូវព្រោះ ឬ ស្ទូងហើយ
        ក្រោយពីស្ទូងហើយបានរយៈ ៧-១០ថ្ងៃ​ ប្រើលើកទី ១
  • មេជី ១ គំរប
  • មេថ្នាំបណ្តេញសត្វល្អិត ១ គំរប
  • មេអ័រម៉ូន ២ គំរប
  • ទឹក ១០លីត្រ
លាយចូលគ្នាឲ្យសព្វយកទៅស្រោច ឬ បាញ់លើដំណាំ ១-២​ដង ក្នុង ១សប្តាហ៍ ។

វីធីសាស្ត្រ កសិកម្ម ផ្សេងទៀង

របៀបដាំដំណាំទំពាំងបាយជូរ
បច្ចេកទេសដាំ រមៀត
វិធីបណ្តុះកូនចេកឲ្យបានច្រើន និងឆាប់រហ័សបានយកទៅដាំ
​បច្ចេកទេសចិញ្ចឹ​មមាន់អោយបានទិន្នផលខ្ពស់
ការចិញ្ចឹមកំពិស
បច្ចេកទេសដាំក្រូចឃ្វិច
បច្ចេកដាំដុះដំណាំខ្នុរ
បច្ចេកទេសដាំដុះល៉្មើ
បច្ចេកទេសការដាំក្រូចពោធិសាត់
ដំណាំខាត់ណាដើម
ដំណាំឆៃថាវ
បង្កើនជីជាតិដីឲ្យកាន់តែប្រសើរឡើងសំរាប់ដំណាំស្រូវ
ផ្កាខាត់ណាផ្កា
បច្ចេកកទេសបណ្តុះផ្សិតអំបោះ
បច្ចេកកទេសបណ្តុះផ្សិតពណផ្កាលឿង
បច្ចេកកទេសបណ្តុះផ្សិតពណផ្កាឈូក
បច្ចេកទេសដាំដំណាំននោងជ្រុង
ការផលិតជីកំប៉ុស្តិ៍
បច្ចេកទេសបណ្តុះផ្សិតខ្យង
បច្ចេកទេសធ្វើស្រូវដោយប្រពន្ធប្រពលវប្បកម្មតាមគោលការណ៍ធម្មជាតិ
ការប្រើប្រាស់ឈុតសំរាប់បំប៉នរុក្ខជាតិ ជី PNលើដំណាំឈើហូបផ្លែ
ការប្រើប្រាស់ឈុតសំរាប់បំប៉នរុក្ខជាតិ ជី PNលើដំណាំបន្លែ
ការប្រើប្រាស់ឈុតសំរាប់បំប៉នរុក្ខជាតិ ជី PNលើដំណាំកៅស៊ូ
ការប្រើប្រាស់ឈុតសំរាប់បំប៉នរុក្ខជាតិ ជីPNលើដំណាំដំឡូង
ការប្រើប្រាស់ឈុតសំរាប់បំប៉នរុក្ខជាតិ ជី PNលើដំណាំស្រូវ
បច្ចេកទេសផលិតជី PN និងការប្រើប្រាស់
បច្ចេកទេសដាំក្តាត
ការចិញ្ចឹមកង្កែប
បច្ចេកទេសដាំត្រឡាច
បច្ចេកទេសដាំត្រសក់
បច្ចេកទេសដាំ​ត្រប់វែង
បច្ចេកទេសដាំឃ្លោក
បច្ចេកទេសដាំគូឆាយ
បច្ចេកទេសដាំ​ក្តាត
ការដាំម្ទេស
បច្ចេកទេសដាំស្រកានាគ
បច្ចេកទេសដាំល្ហុង
បច្ចេកទេសដាំត្របែក
បច្ចេកទេសដាំឈូក
ដំណាំធូរេន
បច្ចេកទេសដាំក្រូចពោធិសាត់
ការដាំត្រកួន

ដៃ​គូ​សហការ

Advertise with us at board ALL 1 Advertise with us at board ALL 2