វីធីសាស្ត្រ កសិកម្ម » បច្ចេកទេសផលិត និងប្រើប្រាសជី » ការផលិតជីកំប៉ុស្តិ៍

១.អ្វីទៅជាជីកំប៉ុស្តិ៍ ?
ជីកំប៉ុស្តិ៍ជាប្រភេទជីធម្មជាតិ និង ជាអ្នកកែលំអដី។ដែលបានមកពី​ការបំបែក(កំប៉ុស្តិ៍កម្ម)និងការរលាយនៃវត្ថុធាតុសរីរាង្គក្រោមលក្ខណ្ឌអាកាសធាតុ(សំណើម និង កំដៅ)សមស្របដោយមីក្រូសរីរាង្គ និង ​សត្វល្អិតមានប្រយោជន៍ ឲ្យក្លាយជាជីជាតិចិញ្ចឹម ដែលរុក្ខជាតិឬដំណាំអាចស្រូបយកប្រើប្រាស់សំរាប់ចិញ្ចឹមជីវិត និង ការលូតលាស់បន្តពូជ។ សារធាតុសរីរាង្គដូចជាស្លឹកឈើស្រស់ជីលាមកសត្វទឹកនោម,ផេះអង្កាម

២.តើជីកំប៉ុស្តិ៍មានប្រយោជន៍អ្វីខ្លះ ?
       ជីកំប៉ុស្តិ៍មានសារប្រយោជន៍ណាស់សម្រាប់កសិករ ពីព្រោះវា៖
       ₋ ផ្តល់ជីពុកផុយល្អយកទៅដាក់ដំណាំ
       ₋ កែប្រែគុណភាពដី ធ្វើឲ្យដីធូ ដំណាំចាក់ឬសបានល្អ
       ₋ ងាយស្រូលធ្វើ និងអាចរកធនធានឬវត្ថុធាតុដើមដែលមានក្នុងភូមិ
       ₋ កាត់បន្ថយចំណាយថវិការ ដើម្បីជីគីមី
       ₋ អាចប្រមូលអស់លទ្ធភាពនៅវត្ថុធាតុដើមនៅក្នុងមូលដ្ធាន(លា
មកសត្វ កាកសំណល់ សរីរាង្គដំណាំ)ដែលបើពុំនោះទេត្រូវទុកចោល
(ប្រមូលមិនអស់ឬទុកហាលថ្ងៃ ខ្យល់ចូលខួចគុណភាព)។
       ₋ ចូលរួមសម្អាតនូវភូមិដ្ឋាន និង ធ្វើឲ្យភូមិដ្ឋានមានអនាមយ័

២.១ ប្រភេទជីកំប៉ុស្តិ៍ និង វិធីផលិត
       ជីកំប៉ុស្តិ៍មានវិធីផលិត ធាតុផ្សំ និង ប្រភេទជាច្រើនទៅតាមបច្ចេក
ទេស និង បទពិសោធន៍ និង តម្រូវការផលិតកម្មរបស់កសិករឬអ្នក
បច្ចេកទេសនីមួយៗ។វិធីផលិតទាំងនេះមានរយះពេលខ្លីហើយផលិត
បានជីកំប៉ុស្តិ៍ មានគុណភាពល្អ សម្រាប់ប្រើតាមដំណាក់កាលផ្សេងៗ
របស់ដំណាំត្រសក់នេះ។ក្នុងចំណោមកំប៉ុស្តិ៍ត្រូវផលិតមាន៖ជីកំប៉ុស្តិ៍
គោក(សម្រាប់ដាក់ទ្រាប់បាតរង)ជីកំប៉ុស្តិ៍ទឹក(សម្រាប់បំប៉នដើមស្លឹក)
និង ជីកំប៉ុស្តិ៍ទឹកជំនួយឲ្យផ្លែផ្អែម ។

ក. ជីកំប៉ុស្តិ៍គោក
       វត្ថុធាតុផ្សំជីកំប៉ុស្តិ៍គោក
       បរិមាណវត្ថុធាតុផ្សំគឺអាស្រយ័លើបរិមាណជីកំប៉ុស្តិ៍ដែលត្រូវការប្រើប្រាស់។ ជាទូទៅវត្ថុធាតុផ្សំរួមមាន ៖
₋ លាមកគោ/ក្របីពុកផុយ           ១ភាគ
₋ ផេះអង្កាម/ធ្យូងអង្កាម               ០,៥០ភាគ
₋ កំបោរស                                 ០,៥០ភាគ
₋ ទឹកធម្មតា                               ១០លីត្រ
₋មេជី                                        ១០សេសេ
₋ស្កររងូរ                                    ១០សេសេ
       ₋ ថង់ប្លាស្ទិចថ្លាធំឬតូចអាស្រយ័លើបរិមាណជីដែលយើងត្រូវការផលិត។
ឧទាហរណ៍ៈ
       ₋ លាមកសត្វ(គោ/ក្របីពុកផុយ)         ១០០គីឡូក្រាម
       ₋ ផេះអង្កាម/ធ្យូងអង្កាម                      ៥០ គីឡូក្រាម
       ₋ កំបោរស                                        ៥ គីឡូក្រាម

ខ. វិធីធ្វើជីកំប៉ុស្តិ៍គោក
₋ ត្រៀមឧបករណ៍ដែលត្រូវការ រួមមានតង់កៅស៊ូសម្រាប់ក្រាល ថង់ប្លាស្ទិចថ្លាសម្រាប់ច្រក់ ចប បែល បង្គី ជញ្ជីង ។ល។
₋ លាមកគោ/ក្របី(ឬកាកសំណល់ឡជីវឧស្មន័)ដែលស្ងួតឬសើមតិចៗហើយជ្រោយបំបែក និង រើសកំទេចកំទីថង់ប្លាស្ទិចនិងវត្ថុរឹងមិនរលាយផ្សេងៗចេញឲ្យស្អាត ។
₋ ចាក់វត្ថុធាតុផ្សំទាំងបីបញ្ចូលគ្នា នៅលើតង់កៅស៊ូដែលបានក្រាល
₋ លាយច្របល់វាចូលគ្នាឲ្យសព្វល្អតាមរូមមន្តខាងលើដោយមានស្រោចទឹកមេជីឲ្យជោគល្មម ។
₋ ចងមាត់ថង់ឲ្យជិតល្អ ហើយផ្អាប់ទុក ៧ថ្ងៃទើបអាចប្រើបាន ទុកកាន់តែយូរកាន់តែប្រសើរ ។
 
 
២.២ ជីកំប៉ុស្តិ៍ទឹកសំរាប់បំប៉នដើមស្លឹក
       ក. វត្ថុធាតុផ្សំជីកំប៉ុស្តិ៍ទឹកសំរាប់បំប៉នដើមស្លឹក

ការផ្សំជីកំប៉ុស្តិ៍ទឹកសំរាប់បំប៉នដើមស្លឹក​ត្រូវប្រើធាតុផ្សំដូចខាងក្រោម៖
       ₋ ស្លឹកទន្ទ្រានខែតចិញ្ច្រាំឲ្យល្អិតកន្លះពាង(ពាងចំណុះ២០០លីត្រ)
       ₋ អាចម៌មាន់ឬអាចម៌ប្រជៀវដែលកាច់បំបែកសរីរាង្គ ៣គីឡូក្រាម
       ₋ ទឹកនោមគោ/ក្របីឬមនុស្ស
₋ ទឹកធម្មតា                               ១០លីត្រ
₋មេជី                                        ២០សេសេ
₋ស្កររងូរ                                    ២០សេសេ
 
       ខ. វិធីធ្វើជីកំប៉ុស្តិ៍ទឹកសំរាប់បំប៉នដើមស្លឹក
       ₋ ឧបករណ៍ដែលត្រូវមាន ពាងទឹក ឬធុងប្លាស្ទិចទំហំ ៣០០លីត្រ
       ₋ស្លឹកទន្ទ្រានខែតចិញ្ច្រាំឲ្យល្អិតកន្លះពាង
       ₋អាចម៌មាន់ឬអាចម៌ប្រជៀវដែលពុកផុយ
       ₋ ទឹកនោមគោ/ក្របីឬមនុស្ស
       ₋ ទឹកធម្មតា
       ₋ ដាក់វត្ថុផ្សំទាំងបីបញ្ចូលគ្នា ក្នុងពាងហើយចាក់មេជី៨០ភាគរយ
       ₋ ដាក់ពាងធុងជីក្នុងម្លប់ និង​ ក្របឲ្យជិតល្អ
       ₋ កូរមួយថ្ងៃ ២ដង ម្តង៥នាទី
       ₋ ទុកពាងនៅទីតាំងនោះយ៉ាងតិច៧ថ្ងៃទើបអាចប្រើបាន ។

២.៣ ជីកំប៉ុស្តិ៍ជំនួយឲ្យផ្លែផ្អែម
       ក. វត្ថុធាតុផ្សំជីកំប៉ុស្តិ៍ជំនួយឲ្យផ្លែផ្អែម
       ការផ្សំជីកំប៉ុស្តិ៍ជំនួយឲ្យផ្លែផ្អែមមានរូបមន្តដូចខាងក្រោម៖
       ₋ ក្បាលត្រី(កាកសំណល់ត្រី)       ៣គីឡូក្រាម
       ₋ ស្ករងូរ                                    ១ គីឡូក្រាម
       ₋ ទឹកធម្មតា                                ១០ លីត្រ
       ₋ មេជី                                       ០,៥ លីត្រ
       ខ. វិធីធ្វើជីកំប៉ុស្តិ៍ទឹកជំនួយឲ្យផ្លែផ្អែម
       ₋ ដាក់វត្ថុធាតុទាំងបីចូលគ្នា ក្នុងធុង ឬ កូនពាង
       ₋ ដាក់ពាង ឬ ធុងនោះ ក្នុងម្លប់
       ₋ កូរល្បាយដីរៀងរាល់៣ថ្ងៃម្តង
       ₋ ទុកពាងជីនៅទីតាំងនោះយ៉ាងតិច ៧ខែទើបអាចប្រើបាន។

វីធីសាស្ត្រ កសិកម្ម ផ្សេងទៀង

របៀបដាំដំណាំទំពាំងបាយជូរ
បច្ចេកទេសដាំ រមៀត
វិធីបណ្តុះកូនចេកឲ្យបានច្រើន និងឆាប់រហ័សបានយកទៅដាំ
​បច្ចេកទេសចិញ្ចឹ​មមាន់អោយបានទិន្នផលខ្ពស់
ការចិញ្ចឹមកំពិស
បច្ចេកទេសដាំក្រូចឃ្វិច
បច្ចេកដាំដុះដំណាំខ្នុរ
បច្ចេកទេសដាំដុះល៉្មើ
បច្ចេកទេសការដាំក្រូចពោធិសាត់
ដំណាំខាត់ណាដើម
ដំណាំឆៃថាវ
បង្កើនជីជាតិដីឲ្យកាន់តែប្រសើរឡើងសំរាប់ដំណាំស្រូវ
ផ្កាខាត់ណាផ្កា
មមាចត្នោតលើដំណាំស្រូវ
បច្ចេកកទេសបណ្តុះផ្សិតអំបោះ
បច្ចេកកទេសបណ្តុះផ្សិតពណផ្កាលឿង
បច្ចេកកទេសបណ្តុះផ្សិតពណផ្កាឈូក
បច្ចេកទេសដាំដំណាំននោងជ្រុង
បច្ចេកទេសបណ្តុះផ្សិតខ្យង
បច្ចេកទេសធ្វើស្រូវដោយប្រពន្ធប្រពលវប្បកម្មតាមគោលការណ៍ធម្មជាតិ
ការប្រើប្រាស់ឈុតសំរាប់បំប៉នរុក្ខជាតិ ជី PNលើដំណាំឈើហូបផ្លែ
ការប្រើប្រាស់ឈុតសំរាប់បំប៉នរុក្ខជាតិ ជី PNលើដំណាំបន្លែ
ការប្រើប្រាស់ឈុតសំរាប់បំប៉នរុក្ខជាតិ ជី PNលើដំណាំកៅស៊ូ
ការប្រើប្រាស់ឈុតសំរាប់បំប៉នរុក្ខជាតិ ជីPNលើដំណាំដំឡូង
ការប្រើប្រាស់ឈុតសំរាប់បំប៉នរុក្ខជាតិ ជី PNលើដំណាំស្រូវ
បច្ចេកទេសផលិតជី PN និងការប្រើប្រាស់
បច្ចេកទេសដាំក្តាត
ការចិញ្ចឹមកង្កែប
បច្ចេកទេសដាំត្រឡាច
បច្ចេកទេសដាំត្រសក់
បច្ចេកទេសដាំ​ត្រប់វែង
បច្ចេកទេសដាំឃ្លោក
បច្ចេកទេសដាំគូឆាយ
បច្ចេកទេសដាំ​ក្តាត
ការដាំម្ទេស
បច្ចេកទេសដាំស្រកានាគ
បច្ចេកទេសដាំល្ហុង
បច្ចេកទេសដាំត្របែក
បច្ចេកទេសដាំឈូក
ដំណាំធូរេន
បច្ចេកទេសដាំក្រូចពោធិសាត់
ការដាំត្រកួន

ដៃ​គូ​សហការ

Advertise with us at board ALL 1 Advertise with us at board ALL 2